1 of 13

ចូរអានជួរនីមួយៗ

ក ខ គ ឃ ង ច ឆ ជ ឈ ញ

A B C D E F G H K L

1 2 3 4 5 6 7 8 10 11

2 of 13

ចូរអានតាមសញ្ញាព្រួញ

ក ខ គ ឃ ង ច ឆ ជ ឈ ញ

A B C D E F G H K L

1 2 3 4 5 6 7 8 10 11

3 of 13

សិស្ស

1

2

រយៈពេលអានតាមជួរ

5.29

7.44

រយៈពេលអានតាមសញ្ញាព្រួញ

9.86

11.43

យើងសង្កេតឃើញថា នៅពេលយើងធ្វើលំហាត់ដែលតំរូវអោយយើងអានឆ្លាស់គ្នា យើងចំណាយពេលច្រើនជាងអានតាមជួរ

4 of 13

លទ្ធផលខាងលើបង្ហាញថាការធ្វើរឿងច្រើនក្នុងពេលតែមួយមិនបានជួយអោយយើងចំនេញឡើយ គឺធ្វើអោយយើងខាត!!!!

ដូច្នេះនៅពេលដែលប្អូនរៀន សូមកុំអោយមានអ្វីមករំខានជាពិសេសគឺទូរស័ព្ទ។

កុំរៀនបណ្តើរ លេងឆាតរឺលេងហ្វេសប៊ុកបណ្តើរ

5 of 13

តិចនិចជំនះការពន្យារពេល

(Beating procrastination and distraction)

6 of 13

Pomodoro ជាវិធីសាស្រ្តគ្រប់គ្រងពេលវេលាដែលបង្កើតដោយលោក Francesco Cirillo.

នៅក្នុងវិធីសាស្រ្តនេះគឺយើងបែងចែកពេលវេលាក្នុងការធ្វើអ្វីមួយជាប្រឡោះតូចៗដែលមួយប្រឡោះប្រហែល២៥នាទីនិងចន្លោះពីប្រឡោះមួយទៅមួយ៥នាទី។

  • នៅ២៥នាទីគឺជាពេលដែលយើងផ្តោតអារម្មណ៍ទៅលើការងាររបស់យើងខ្លាំង ដោយលុបបំបាត់ការរំខានផ្សេងៗ
  • នៅពេល៥នាទីគឺជាពេលដែលយើងសំរាក (ញ៉ាំទឹក ទៅបន្ទប់ទឹក រឺមើលទេសភាព…)

តិចនិច Pomodoro

7 of 13

ប្រឡោះដែលយើងនិយាយខាងលើអំបាញ់មិញគឺដូចនេះ!

តិចនិច Pomodoro

8 of 13

តើយើងធ្វើPomodoroយ៉ាងម៉េច?

  • សំរេចចិត្តថាត្រូវរៀនអ្វី រឺយកកិច្ចការអ្វីមកធ្វើ។
  • កំណត់នាទីធ្វើការងារនោះ ២៥នាទី ដោយប្រើនាឡិកាក្នុងទូរស័ព្ទ រឺកម្មវិធី(app) ក្នុងទូរស័ព្ទ
  • ផ្ចង់អារម្មណ៍២៥នាទីលើការងារដែលត្រូវធ្វើ
  • នៅពេលដែលចប់២៥នាទី ត្រូវសំរាក៥នាទី ដោយទៅញា៉ាំទឹក ចូលបន្ទប់ទឹក រឺដើរចុះឡើងមើលទេសភាព
  • កំណត់កិច្ចការដែលត្រូវធ្វើបន្ទាប់ ហើយអនុវត្តតាមដំណាក់កាលខាងលើឡើងវិញ
  • បន្ទាប់ពីអនុវត្តបាន២៥នាទី ៤ដង យើងអាចសំរាក១៥ ទៅ៣០នាទី

តិចនិច Pomodoro

9 of 13

  • ត្រូវទៅរកកន្លែងដែលគ្មានមនុស្សរំខាន (បើគ្មានកន្លែងស្ងាត់ សូមប្រាប់គេថា«​កុំរំខានខ្ញុំ បើមានការអីក្រោយចប់២៥នាទីខ្ញុំនឹងទៅរកអ្នក»)
  • នៅកន្លែងរៀនរឺធ្វើការសូមកុំមានរបស់ផ្សេងក្រៅពីសំភារៈដែលត្រូវការ
  • ត្រូវដាក់ទូរស័ព្ទក្នុង Fly mode ហើយដាក់អោយឆ្ងាយពីដៃ ជៀសវាងមើលម៉ោង
  • ពេលសំរាកមិនត្រូវលេងហ្គេម រឺលេងឆាតព្រោះវាមិនមែនជាការសំរាកពិត ហើយអាចជក់លើស៥នាទី
  • ពេលអនុវត្តចប់ត្រូវអោយរង្វាន់ខ្លួនឯង
  • ត្រូវផ្តោតទៅលើការធ្វើ ជាជាងលទ្ធផល

ចំណាំ

10 of 13

កម្មវិធីលើទូរសព្ទដៃដែលអាចប្រើបាន

11 of 13

4 Steps of Using Pomodoro Technique

12 of 13

ប្រសិទ្ធិភាពខ្ពស់!!

13 of 13

តោះ! ឥឡូវសាកល្បងអនុវត្ត ២៥នាទីធ្វើលំហាត់ដោយយកចិត្តទុកដាក់រៀងខ្លួន!