ព្រះបន្ទូលថ្ងៃនេះ
១សាំយ៉ូអែល 16:1~16:13
២សាំយ៉ូអែល
2:1~24:25
១សាំយ៉ូអែល 16:12
រួចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា
សូមឲ្យដាវីឌឈរបំរើនៅមុខយើងចុះ
ពីព្រោះយើងពេញចិត្តនឹងវាណាស់
ដាវីឌគឺជាស្ដេចដែលស្រឡាញ់ព្រះខ្លាំងណាស់.
ព្រះទ្រង់ក៏ស្រឡាញ់ដាវីឌខ្លាំងដែរ.
បន្ទាប់ពីស្ដេចសូលស្លាប់ទៅ នោះដាវីឌក៏សោយរាជ្យជំនួស
ដាវីឌបានតែងបទចម្រៀងជាច្រើនសម្រាប់សរសើរតម្កើងព្រះ.
ព្រះគម្ពីរទំនុកតម្កើង ជំពូក២៣ ក៏ជាចម្រៀងដែលដាវីឌ បាន
និពន្ធសរសេរឡើងដែរ.
-ទំនុកតម្កើង 23-
ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ
ខ្ញុំនឹងមិនខ្វះអ្វីសោះ
ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី
ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ.
ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត
ដោយយល់ដល់ព្រះនាមទ្រង់។
អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ
គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ
ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ
ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ
ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង
ទ្រង់ចាក់ប្រេងលាប
លើក្បាលទូលបង្គំ
ពែងនៃទូលបង្គំក៏ពេញហៀរ។
៙ ប្រាកដជាសេចក្តីសប្បុរស
និងសេចក្តីមេត្តាករុណា
នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ
ដរាបដល់អស់១ជីវិតខ្ញុំ
ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា
ជារៀងដរាបទៅ។
កំឡុងពេលដែលដាវីឌគ្រប់គ្រងអ៊ីស្រាអែល នោះប្រទេសទាំងមូលតែងតែទទួលបានព្រះជានិច្ច
ដាវីឌគឺជាឪពុករបស់សាឡូម៉ូន ដែលជាស្ដេចមានពេញដោយប្រាជ្ញាលើសជាងគេទាំងអស់
សេចក្ដីសន្នដ្ឋាន
ទាំងអស់ដែលព្រះជាម្ចាស់
ទ្រង់ស្រឡាញ់.
2) បើសិនជាយើងស្រឡាញ់ដល់
ព្រះខ្លាំងមែន, នោះទ្រង់នឹងប្រើយើង.
3) ក្លាយជាក្មេងដែលតែងតែអធិស្ឋាន និង
សរសើរដល់ព្រះ ដូចជាដាវីឌដែរ.