កម្មវិធី «រដូវវប្បធម៌ ២០២៣»
កម្មវិធីរដូវវប្បធម៌ប្រារព្ធធ្វើឡើងជាទៀតទាត់ចាប់តាំងពីឆ្នាំ ២០១៨ ដែលរៀបចំដោយ អង្គការសិល្បៈខ្មែរអមតៈ ដើម្បីលើកកម្ពស់ ការបញ្ចេញមតិ និងភាពច្នៃប្រតិដ្ឋ ព្រមទាំងផ្តល់ឱកាសដល់សិល្បករ និងប្រតិបត្តិករក្នុងការអភិវឌ្ឍជំនាញ បទពិសោធថ្មីៗ កសាងធនធានមនុស្ស និងទស្សនិកជនសម្រាប់វិស័យសិល្បៈកម្ពុជា។
កម្មវិធីរដូវវប្បធម៌នៅក្នុងឆ្នាំ ២០២៣ នេះពួកយើងបានលើកយកប្រធានបទ «តែឯង តែយើង»។ ចង់ស្វែងយល់ពីប្រធានបទកម្មវិធីរដូវវប្បធម៌នៅក្នុងឆ្នាំនេះឱ្យកាន់តែច្បាស់ កុំភ្លេចចូលរួមទស្សនាការសម្តែងស្នាដៃថ្មីៗ កិច្ចពិភាក្សា បាឋកថា និងកម្មវិធីជាច្រើនទៀតចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា ទាំងអស់គ្នា។
“មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា”
សិក្ខាសាលានេះ ផ្ដោតទៅលើការរុករកនូវសមភាព ការទទួលយក ការចេះកែ
សម្របសម្រួល និង រុករកនូវភាពខុសៗគ្នារបស់មនុស្សគ្រប់រូបផងដែរ។ វាជាសិក្ខាសាលា
មួយដែលប្រើប្រាស់នូវចលនារាង្គកាយដើម្បីបង្កើតជាចលនារាំបែបច្នៃប្រឌិត ក៍ដូចជា
បង្ហាញនូវគោលការណ៍ណែនាំស្ដីពីបរិយាបន្នដែលអេពិកអាតប្រកាន់ខ្ជាប់ និងដើម្បីលើក
ទឹកចិត្តអោយមានសង្គមមួយដែលមានលក្ខណៈបរិយាបន្នកាន់តែប្រសើរសម្រាប់
មនុស្សគ្រប់គ្នារស់នៅ។
ថ្ងៃសៅរ៍ ទី4 ខែមីនា ឆ្នាំ2023
ពេលវេលាកម្មវិធី៖ 3-4pm
ទីតាំង៖ អង្គការមិត្តសំឡាញ់ (F3) - at FRIENDS FUTURES FACTORY
Map: https://www.google.com/maps/place/F3+(Friends+Futures+Factory)/@11.5668737,104.9284214,19z/data=!3m1!4b1!4m5!3m4!1s0x3109516a81f61733:0xec7780fc334ca5f1!8m2!3d11.5669008!4d104.9290584
ចូលរួមដោយសេរី - Free Entrance