លិខិតយល់ព្រមឲ្យធ្វើតេស្តសិស្សសម្រាប់ជម្ងឺ ខូវីដ-១៩ ឆ្នាំសិក្សា ២០២២-២០២៣ - Khmer
ការធ្វើតេស្តរកមេរោគ ខូវីដ-១៩ គឺជាវិធានការមួយ ក្នុងចំណោមវិធានការជាច្រើនស្រទាប់ដែលនឹងបង្កើនសុវត្ថិភាពដល់សិស្ស និងបុគ្គលិករបស់យើង ក្នុងអំឡុងឆ្នាំសិក្សា ២០២២-២០២៣។ ដោយសារតែការធ្វើតេស្តគឺជាការចាំបាច់ត្រូវធ្វើ ដោយមិនគិតថា មាតាបិតា ឬអាណាព្យាបាលរបស់សិស្សទំនេរឬអត់នៅពេលធ្វើតេស្ត គេតម្រូវឲ្យមានការយល់ព្រមសម្រាប់ការធ្វើតេស្តសិស្សទាំងអស់។ ការធ្វើតេស្តនេះនឹងផ្តល់ឱ្យសិស្សដោយមិនគិតថ្លៃដល់សិស្ស ឬក្រុមគ្រួសាររបស់ពួកគេ។

ការពន្យល់អំពីការធ្វើតេស្ត
វិធីធ្វើតេស្តគឺតាមការ ត្បាររន្ធច្រមុះទាំងពីរយ៉ាងរហ័ស ជាមួយសំឡី។ ធ្វើតាមភាពរហ័សរហួន និងមិនឈឺទាល់តែសោះ។ (មិនមែនជាការត្បារដោយរុកសំឡីចូលជ្រៅទៅក្នុងផ្នែកខាងក្រោយនៃច្រមុះដែលមនុស្សមួយចំនួនមានអារម្មណ៍ថាមានភាពមិនស្រណុកក្នុងខ្លួននោះទេ។) វិធីធ្វើតេស្តនេះធ្វើឡើងតាមការស៊កសំឡីតូចមួយ ដូចជា Q-tip ទៅក្នុងផ្នែកខាងមុខនៃរន្ធច្រមុះទាំងពីរ។ ទទួលលទ្ធផលក្នុងរយៈពេល ១៥ នាទី។ ការធ្វើតេស្តនេះធ្វើឡើងដោយគិលានុបដ្ឋាយិកាសាលាដែលមានសញ្ញាប័ត្រ ឬដៃគូរបស់ក្រសួងអប់រំដែលមានជំនាញក្នុងការធ្វើតេស្ត។ ប្រភេទនៃតេស្តដែលគេប្រើ រួមមាន ប៉ុន្តែមិនកំណត់តែប៉ុណ្ណឹងទេ ការធ្វើតេស្ត ខូវីដ-១៩ តាមវិធី Abbott’s BinaxNOW COVID-19 Rapid Antigen Test។ ការធ្វើតេស្តតាមវិធី Molecular (PCR) ប្រហែលជាត្រូវបានគេកំណត់ ហើយប្រើតាមការចាំបាច់។

គេនឹងជូនដំណឹងទៅ មាតាបិតា/អាណាព្យាបាល ដែលមានឈ្មោះនៅក្នុងលិខិតយល់ព្រមនេះ នៅថ្ងៃដែលកូនរបស់គាត់ធ្វើតេស្ត។ លទ្ធផលទាំងអស់នឹងត្រូវទំនាក់ទំនងទៅ មាតាបិតា/អាណាព្យាបាល របស់សិស្ស។

ការណែនាំអំពីការធ្វើតេស្ត  
● ការធ្វើតេស្តអ្នកដែលមានរោគសញ្ញា៖ សូមរំលឹកថា ជាមាតាបិតា/អាណាព្យាបាល លោកអ្នកនឹងត្រូវគេតម្រូវឲ្យវាយតម្លៃកូនរបស់លោកអ្នកសម្រាប់អាការៈ ខូវីដ-១៩ រៀងរាល់ព្រឹក មុនពេលចេញពីផ្ទះមកកាន់សាលា ហើយទុកកូននៅផ្ទះ ប្រសិនបើកូនលោកអ្នកមិនជាប់ ការពិនិត្យសុខភាពមុនពេលចូលក្នុងអាគារ (pre-entry health screening) រាល់ព្រឹក។ ប្រសិនបើកូនលោកអ្នកជាប់ការពិនិត្យសុខភាពនៅផ្ទះ ហើយមកដល់សាលាដោយមានសុខភាពល្អ ប៉ុន្តែចាប់ផ្ដើមមានរោគសញ្ញាឈឺថ្កាត់ដែលទាក់ទងនឹងការឆ្លងជម្ងឺ
ខូវីដ-១៩ ក្នុងអំឡុងពេលសិក្សា គេនឹងធ្វើតេស្តកូនលោកអ្នក។
  
ខូវីដ-១៩ ក្នុងអំឡុងពេលសិក្សា គេនឹងធ្វើតេស្តកូនលោកអ្នក។  
រោគសញ្ញា រួមមាន៖ គ្រុនក្តៅ ដែលមានកំដៅ 100.4℉  ឡើងទៅ ឈឺសាច់ដុំ ឬរាងកាយ ឈឺក្បាល ឈឺបំពង់ក តឹង ច្រមុះ ហៀរសំបោរ អស់កម្លាំង ចង្អោរ ឬក្អួត រាគ ក្អកថ្មី ឬក្អកជាប់រហូត បាត់បង់រសជាតិ ឬក្លិនថ្មី ដកដង្ហើមផុតៗ ឬពិបាកដកដង្ហើម

 ការធ្វើតេស្តរោគវិនិច្ឆ័យអំឡុងពេលកើតមានច្រើន៖ ប្រសិនបើកូនរបស់លោកអ្នកនៅក្នុងក្រុម (ឧទាហរណ៍ ថ្នាក់រៀន ក្រុមកីឡា ឬសកម្មភាពក្រៅកម្មវិធីសិក្សា) នៃសិស្សដែលវិជ្ជមាន ខូវីដ-១៩ ច្រើននាក់នៅក្នុងក្រុម នោះកូនរបស់លោកអ្នកនឹងត្រូវបានគេធ្វើតេស្តរក ខូវីដ-១៩។  

បើមានសំណួរអ្វី សូមទាក់ទងគិលានុដ្ឋាកនៅសាលារបស់លោកអ្នក។  
Sign in to Google to save your progress. Learn more
Next
Clear form
Never submit passwords through Google Forms.
This form was created inside of School District of Philadelphia. Report Abuse