Google ទម្រង់

ប្រភេទនៃការបំពាន៖

គោលនយោបាយរបស់យើងលើភាពអាក្រាត

យើង​មិន​អនុញ្ញាត​ឲ្យ​ចែករំលែក ឬ​បោះផ្សាយ​ខ្លឹមសារ​ដែល​ពណ៌នា​អំពី​អ្វី​មួយ​​អាសអាភាស ឬ​អាក្រាត។ យើង​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ខ្លឹមសារ​ដែល​នាំ​ឲ្យ​មាន​ការចូលមើល​ទំព័រ​អាសអាភាស​ដើម្បី​រក​ប្រាក់​ ឬ​ដែល​ផ្សព្វផ្សាយ​ការរួមរក្ស​ជាមួយ​កូន​ក្មេង សាហាយ​ស្មន់ ឬ​ភាពព្រៃផ្សៃ​នានា​ផង​ដែរ។

យើង​មាន​គោល​ន​យោ​បាយ​គ្មាន​ការ​អត់ធ្មត់​ចំពោះ​មាតិកា​ដែល​កេង​ប្រវ័ញ្ច​លើ​​កុមារ​។ នេះ​មាន​ន័យ​ថា​យើង​នឹង​បិទ​​ដំណើរការ​​គណនី​របស់​អ្នក​ប្រើ​ដែល​យើង​រក​ឃើញ​ថា​មាន​ការ​ចែក​រំលែក ឬ​ការ​បោះ​ពុម្ព​ផ្សាយ​រូបភាព​រំលោភបំពាន​ផ្លូវ​ភេទ​កុមារ​នោះ​។ យើង​ក៏​នឹង​រាយការណ៍​មាតិកា និង​ម្ចាស់​របស់​វា​ចំពោះ​មុខ​ច្បាប់​។

យើងមិនអនុញ្ញាតអោយមានការចែករំលែក​ ឬការដាក់អត្ថបទជាសាធារណៈដែលផ្សព្វផ្សាយការគាំទ្រអំពើអាណាចារលើកុមារទេ។