ឱកាសល្អ! អ្នកចង់ចាប់ផ្តើមការងារដំបូង ក្រោយមាន១០ចំនុចនេះ ប្រាក់ខែមិនក្រោម ៣០០ដុល្លារនោះទេ
Koh Santepheap TV ជាផ្នែក ជាក្រុម ផលិតដំណឹងជាវីដេអូ មួយដ៏សំខាន់សម្រាប់ ស្ថាប័ន សារព័ត៌មានកោះសន្តិភាព ហើយដោយសារពេលនេះកំនើននៃតម្រូវការ របស់អ្នកទស្សនា មានគំហុបខ្លាំង ដូច្នេះនេះជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់ ហាត់ការ ការងារដើម្បីឈោងចាប់ មុខតំណែងពេញសិទ្ធិ ក៏ដូចជាបទពិសោធន៍ការងារដែលខ្លួនស្រលាញ់ គឺថា ការងារដែលខ្លួនចង់ធ្វើតាហ្មង ចឹងខាងក្រោមនេះជាការងារ ហាត់ការ (Intern) ៣តំណែង កំពុងជ្រើសរើស៖


១. អ្នកហាត់ការ Videographer ១ នាក់


ទទួលបានការហាត់ការដូចខាងក្រោម


• រៀបចំ និងជ្រើសរើស ឧបករណ៍ថត ដើម្បីធានាបានថាមាន គ្រប់គ្រាន់សម្រាប់ប្រើប្រាស់
• ទទួលបានគំនិត យោបល់ថ្មីៗ ក្នុងវិស័យ Media ដែលត្រឹមត្រូវតាមសម័យកាល បរិបទរបស់អ្នកទស្សនា
• ចេះប្រមូលព័ត៌មាន, Mood Board អោយត្រូវតាម Concept កម្មវិធី
• រក្សាទុក Footage អោយបានត្រឹមត្រូវ ដើម្បីកុំអោយមានការបាត់បង់ ងាយស្វែងរក និងងាយយកមកប្រើប្រាស់ឡើងវិញបាន
• បង្កើតគំនិតថ្មីៗ ក្នុងការកាត់វីដេអូអោយមើលទៅទាក់ទាញ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងកម្មវិធី មានការគាំទ្រ និងចូលចិត្ត
• ទទួលបានចំនេះដឹង ទំនាក់ទំនងជាមួយភ្ញៀវ និងការស្វែងយល់ពីភ្ញៀវ
• ជ្រើសរើស រូបភាព និងការកែរូបភាព អោយទាក់ទាញ មានការចាប់អារម្មណ៍ច្រើនពីអ្នកមើល
• ចេះកាត់តវីដេអូ ដែលមានស្តង់ដា ដូចជាការ កែពណ៌ កែសាច់, ការប្រើប្រាស់ Effect និងការជ្រើសរើសភ្លេង
• យល់ច្បាស់ពីវិស័យ Media ថាមានសក្កាដានុភាពយ៉ាងណា
• រៀនធ្វើការជាក្រុម បានយ៉ាងល្អ ដើម្បីអោយការរីកចំរើនបានលឿន


តម្រូវការ៖


• យ៉ាងហោចជានិស្សិតឆ្នាំទី ២
• មានទេពកោសល្យ និងឆន្ទៈក្លាយជាអ្នកថតវីដេអូម្ហូប និងវីដេអូដំណើរកម្សាន្តដ៏ជំនាញ
• មានភាពច្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងធ្វើការជាក្រុម
• មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន
• មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន និងមានជំនាញធ្វើការជាក្រុម


ចំនេះដឹងមូលដ្ឋានគ្រឹះខ្លះៗ


• Basic Photography & Videography
• Application (Photoshop, Illustration, Premier, After Effect)
• ចំនេះដឹង បច្ចេកវិទ្យាទូទៅ

Next
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. - Terms of Service - Additional Terms