ច្បាប់ប្រតិបត្តិលើបញ្ហាវត្តមាន
• វត្តមាននៅក្នុងថ្នាក់រៀនមានសារៈសំខាន់ចាំបាច់ណាស់សម្រាប់ការរីកចម្រើន និងជោគជ័យរបស់អ្នក។
• បើអ្នកដឹងជាមុនថា អ្នកនឹងអវត្តមាននោះ សូមមេត្តាប្រាប់គ្រូរបស់អ្នក ឬអ្នកឱ្យឱវាទ។
• សូមមេត្តាហៅទូរសព្ទទៅលេខ 508-226-3603 ក្នុងករណីមានអាសន្ន អវត្តមាន ឬភាពយឺតយ៉ាវ។ សូមផ្ញើសារមួយច្បាប់ដែលមានឈ្មោះ ថ្នាក់រៀនឬឈ្មោះគ្រូ និងមូលហេតុសម្រាប់បញ្ហាអវត្តមានរបស់អ្នក។
• អវត្តមាននឹងមានការលើកលែង ឬចាត់ទុកថាមានច្បាប់អនុញ្ញាតបានតែក្នុងករណីដែលមានទទួលបាននូវការទូរសព្ទមុនពេលចាប់ផ្តើមឬចូលថ្នាក់រៀន ហើយនិងមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។
• សិស្សទាំងអស់ត្រូវតែមកដល់ថ្នាក់រៀនទាន់ពេលវេលា និងត្រូវតែបន្តស្ថិតនៅក្នុងថ្នាក់រហូតដល់មានការឲ្យចេញ។ ដើម្បីឲ្យមានការចាត់ទុកថា៖ “ទាន់ពេល” ដាច់ខាត អ្នកមិនត្រូវមកដល់ថ្នាក់រៀនយឺតជា 5 នាទីឡើយ។
• សិស្សមិនត្រូវចំណាយពេលសម្រាករយៈពេលលើសពី 10 នាទីជាដាច់ខាត។ ការយឺតយ៉ាវចំពោះការត្រឡប់ចូលថ្នាក់រៀនពីការឈប់សម្រាកនឹងរាប់ថាមិនទាន់ម៉ោង។
• នៅពេលសិស្សមានអវត្តមានអត់ច្បាប់ចំនួន 3 ដង នឹងទទួលការព្រមានជាលាយលក្ខណ៍អក្សរ។ បើនៅតែមានបញ្ហាអវត្តមានបន្តបន្ទាប់ទៀតក្រោយការនឹងទទួលបានការព្រមានជាលាយលក្ខណ៍អក្សរចំនួនពីរលើកក្នុងរយៈពេលមួយឆ្នាំ នឹងមានការជម្រុះឬដកសិស្សនោះចេញពីបញ្ជីឈ្មោះសិស្សសកម្ម។ នឹងពុំមានការអនុញ្ញាតឱ្យសិស្សណាម្នាក់ត្រឡប់មកចូលថ្នាក់រៀនវិញឡើយ បើពួកគេមិនទាន់បាននិយាយគ្នាជាមួយអ្នកឱ្យឱវាទ ឬនាយកសាលា។
• សិស្សដែលអវត្តមានញឹកញាប់ (មានច្បាប់ ឬអត់ច្បាប់) នឹងត្រូវបានគេសុំឱ្យដកចេញ បើពួកគេពុំទាន់អាចចូលរៀនវិញបានទៀងទាត់។


ថ្ងៃមានព្យុះ
• សូមទូរសព្ទមកមជ្ឈមណ្ឌលបង្រៀនអក្ខរកម្មតាមរយៈលេខ 508-226-3603, លេខបណ្ដាក់: 7 ឬមើលវិបសាយយើងខ្ញុំដែលមានអាសយដ្ឋាន www.theliteracycenter.com ឬមើលវិបសាយ www.turnto10.com ឬវិបសាយ www.wpri.com ដើម្បីដឹងអំពីការលុបចោលកម្មវិធីបង្រៀនតាមថ្នាក់។ ថ្ងៃមានព្យុះនឹងមានការរៀបចំធ្វើឡើងនៅពេលមួយផ្សេងទៀត។

ការផ្លាស់ប្តូរអាសយដ្ឋាន និងលេខទូរសព្ទ
• សូមមេត្តាជូនដំណឹងដល់អ្នកឱ្យឱវាទ ឬលេខាធិការ ក្នុងករណីមានការផ្លាស់ប្ដូរព័ត៌មាននេះ។
• បើអ្នកកំពុងមានគម្រោងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់ នេះ សូមមេត្តាប្រាប់យើងឲ្យបានដឹងជាមុន។ យើងខ្ញុំនឹងកំណត់កាលវិភាគសម្ភាសន៍ និងការប្រឡងចេញ ដើម្បីឲ្យអ្នកអាចចាកចេញពីកម្មវិធីដោយបានបំពេញកាតព្វកិច្ចច្បាស់លាស់។ ការធ្វើដូច្នេះនឹងអនុញ្ញាតឱ្យយើងខ្ញុំបញ្ជូនអ្នកទៅកម្មវិធីថ្មីមួយ ឬទទួលយកអ្នកត្រឡប់មកវិញបាន ក្នុងករណីដែលអ្នកត្រូវត្រឡប់មករស់នៅតំបន់នេះវិញ។ បើអ្នកមិនបានធ្វើការប្រឡងផ្ដាច់ព្រ័ត្រទេនោះ យើងខ្ញុំនឹងមិនអាចទទួលឲ្យអ្នកត្រឡប់មកចូលរៀនក្នុងកម្មវិធីនេះវិញគ្រប់ពេលបានទេ។

ការប្រឡង
• សិស្សដែលមិនបានប្រឡងផ្ដាច់ព្រ័ត្រក្រោយកម្មវិធីសិក្សក្នុងឆ្នាំនឹងមិនទទួលបានការអនុញ្ញាតឱ្យត្រឡប់មកចូលរៀនក្នុងកម្មវិធីសិក្សាវិញបានគ្រប់ពេលឡើយ។

ការជក់បារី, ចំណីអាហារ, និងទូរសព្ទដៃ
• អនុញ្ញាតឲ្យមានការជក់បារីនៅខាងក្រៅ កន្លែងចតរថយន្ត ឬយ៉ចំហៀងអគារក៏ដោយ (នៅជិតច្រកចេញចូលរបស់ជនពិការ)។ កិច្ចសហប្រតិបត្តិការរបស់អ្នកក្នុងការប្រតិបត្តិនេះមានសារៈសំខាន់ណាស់។
• មិនអនុញ្ញាតឲ្យមានចំណីអាហារនៅក្នុងអគារសាលាឡើយ។ អនុញ្ញាតឲ្យមានការបរិភោគភេសជ្ជៈបាន តែក្នុងករណីដែលគ្រឿងឬប្រដាប់ផ្ទុកអាចមានការដុសលាងសម្អាត និងបោះចោល ឬកែច្នៃឡើងវិញត្រឹមត្រូវបាន។
• មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទូរសព្ទដៃនៅក្នុងអគារសាលាទេ។ សូមមេត្តាបិទ ឬដាក់ឲ្យស្ងាត់សំឡេងទូរស័ព្ទដៃទាំងអស់ មុនពេលមកដល់ថ្នាក់រៀន។ សូមមេត្តាផ្តល់ឬប្រាប់លេខទូរសព្ទសំខាន់ដល់ក្រុមគ្រួសារអ្នក – 508-226-3603 – ក្នុងករណីដែលពួកគាត់ត្រូវការទាក់ទងអ្នកពេលមានអាសន្ន។
Student's full name *
តាមរយៈការធីកប្រអប់នេះខ្ញុំសូមបញ្ជាក់ថាខ្ញុំយល់និងយល់ព្រមចំពោះគោលការណ៍ដែលបានពន្យល់ខាងលើ។ ធីកប្រអប់នេះនឹងដើរតួជាហត្ថលេខាអេឡិចត្រូនិករបស់ខ្ញុំ។ *
Submit
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service - Privacy Policy