យើងចង់ស្ដាប់មតិយោបល់របស់លោកអ្នក (Khmer)
អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វញ៉ា ប្រព័ន្ធការពារនិងតស៊ូមតិរបស់រដ្ឋកាលីហ្វញ៉ា គឺ​ជា​ទី​ភ្នាក់​​ងារ​​មិន​រក​ប្រាក់​កម្រៃ​មួយ​ដែល​ធ្វើ​ការ​តស៊ូ​មតិ​ អប់រំ ស៊ើប​អង្កេត​ និង​ប្តឹង​តវ៉ា​​ដើម្បី​លើកកម្ពស់​និង​ការពារ​សិទ្ធិ​របស់ពលរដ្ឋ​កាលីហ្វញ៉ា​ដែល​មាន​ពិការភាព​។ យើង​មាន​ចក្ខុវិស័យធ្វើ​ឲ្យ​ពិភពលោក​​នេះ​​ក្លាយ​ជា​កន្លែង​ដែល​គ្មាន​ឧបសគ្គ​ មាន​លក្ខណៈ​រួម​បញ្ចូនគ្នា និង​មាន​ចម្រុះ​ភាព​ ដែល​ផ្តល់​តម្លៃ​ដល់​បុគ្គល​ម្នាក់​ៗ​ និងការ​ចង់​បាន​​​របស់​ពួកគេ​។ នៅក្នុង​​​ពិភព​លោក​នេះ​ មនុស្ស​គ្រប់រូប​​ដែល​មាន​ពិការភាព​ សប្បាយរីករាយ​នឹង​សិទ្ធិ​អំណាច​ក្នុង​ការ​ទទួល​បាន​​ឱកាស​ស្មើភាព​គ្នា​ សេចក្តីថ្លៃថ្នូរ មាន​​ជម្រើស​ ឯករាជ្យភាព និង​សេរីភាពរួច​ផុត​​​ពី​ការ​ធ្វើ​បាប ការ​មិន​អើពើ និង​ការ​​រើសអើង​។

យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​ចូល​រួម​ពី​លោក​អ្នក​ ដោយ​សារ​យើង​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​​កែតម្រូវ​លើ​ចំណុច​អាទិភាព​នានា​ក្នុង​​ការងារ​របស់​យើង​​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​បន្ទាប់។​ សូម​មេត្តា​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ផង​ ប្រសិន​បើ​អ្នក​យល់​ស្រប​​ថា​ ការងារ​ដែល​យើង​បាន​ដាក់បញ្ចូល​​ក្នុង​​គម្រោង​បច្ចុប្បន្ន​របស់​យើង​ នេះ​មាន​សារៈសំខាន់​​ និង​សូម​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ផង​ ប្រសិន​​បើ​មាន​បញ្ហា​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​​ពិការភាព​ ដែល​អ្នក​ចង់​ឲ្យ​យើង​ពិចារណា​ក្នុង​ការ​​​ដោះស្រាយ​។ អ្នក​អាច​មើល​អំពី​គោលដៅ​និង​គោលបំណង​​នានា​ក្នុង​ពេល​បច្ចុប្បន្ន​របស់​យើង​​​ដែល​មាន​រៀបរាប់​​នៅ​ក្នុង​គម្រោង​សេវា​កម្ម​តស៊ូ​មតិ​ឆ្នាំ 2018-2022 នៅ៖

https://www.disabilityrightsca.org/what-we-do/strategic-plan

លោក​អ្នក​អាច​ប្រាប់​យើង​​ឲ្យ​បាន​ដឹង​ថា​តើ​​មាន​សារៈសំខាន់​អ្វី​ខ្លះ​ក្នុង​ការ​​​ឆ្លើយតប​នឹង​​សំណួរ​​ខាង​ក្រោម​នេះ។ ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​ជំនួយ​ សូម​ទូរសព្ទ​មក​កាន់​យើង​​តាមរយៈ​លេខ​ (800) 776-5746 ហើយ​និយាយ​ថា​ “ខ្ញុំ​ត្រូវ​ការ​ជំនួយ​លើ​ការ​ស្ទង់​មតិ​របស់​លោក​អ្នក​។”

យើង​ត្រូវ​ការ​ចម្លើយ​របស់លោក​​អ្នក​នៅ​មុន​ ថ្ងៃទី 12 ខែមេសាឆ្នាំ 2019

1. តើ​បញ្ហា​ធំបំផុត​សម្រាប់ជន​​ពិការ​​ក្នុង​ពេល​បច្ចុប្បន្ន​​មាន​អ្វី​ខ្លះ?
Your answer
2. តើ​អ្វីទៅ​​ជា​ចំណុច​សំខាន់​ជា​ង​គេបំផុត​​ ដែល​អង្គការសិទ្ធិជនពិការ​រដ្ឋកាលីហ្វញ៉ា​ ត្រូវ​ធ្វើ​នៅ​ឆ្នាំ​បន្ទាប់​?
Your answer
3. តើ​អ្វី​ដែលជា​ចំណុច​​ព្រួយបារម្ភ​ខ្លាំងជាង​គេ​បំផុត​​ដែល​ប៉ះបាល់​ដល់ជន​​ពិការ​?
Your answer
4. តើ​សេវា​របស់ DRC អ្វី​ខ្លះ​ដែល​មាន​សារៈសំខាន់​ជាង​គេ​សម្រាប់លោក​​អ្នក​? តើ​មាន​សេវា​ថ្មី​ ឬ​សេវា​ផ្សេង​ទៀត​ដែល​យើង​គួរ​ផ្តល់​ជូន​ដែរឬទេ​?
Your answer
Next
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service