Request edit access
2018 Parents Survey, East-West International School
ជូនចំពោះមាតាបិតា/ អាណាព្យាបាលជាទីរាប់អាន

សូមថ្លែងអំណរគុណចំពោះការមានឆន្ទៈក្នុងការផ្តល់មតិយោបល់របស់អ្នក ដើម្បីជួយឱ្យសាលាអ៊ិសវ៉េស បន្តអភិវឌ្ឍនិងរីកចម្រើន។ ការស្ទង់មតិខាងក្រោមនឹងផ្តល់ឱ្យយើងនូវព័ត៌មានដ៏មានតម្លៃជាច្រើនអំពីរបៀបដែលពួកយើងកំពុងធ្វើ។ នេះគឺមានសារសំខាន់ណាស់សម្រាប់ពួកយើងក្នុងការធ្វើឱ្យអ៊ិសវ៉េស ក្លាយជាសាលាដ៏ល្អបំផុតមួយដែលអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នកមានសំណួរអំពីការស្ទង់មតិខាងក្រោម សូមកុំមានអារម្មណ៍ទើសទាល់ក្នុងការសួរគ្រូឬបុគ្គលិកសាលាឱ្យជួយ។

សូមអរគុណ

តើអ្នកមានអាយុប៉ុន្មាន?
Your answer
តើអ្នកមានកូនប៉ុន្មាននាក់ រៀននៅសាលាអន្តរជាតិអ៊ិសវ៉េស?
Your answer
តើកូនរបស់អ្នករៀននៅសាលាអ៊ិសវ៉េសអស់រយៈពេលប៉ុន្មានហើយ?
Your answer
តើពួកគាត់រៀននៅថ្នាក់ទីប៉ុន្មាន?
Your answer
តើអ្នកមានសញ្ជាតិអ្វី?
Your answer
សហគមន៍
១. ខ្ញុំរីករាយដែលបានក្លាយជាផ្នែកមួយនៃសហគមន៍សាលាអ៊ិសវ៉េស។ *
២. កូនរបស់ខ្ញុំមានអារម្មណ៍ថា ពួកគាត់គឺជាសមាជិកដ៏មានតម្លៃនៃសហគមន៍សាលា។ *
៣. មាតាបិតាមានអារម្មណ៍ថា ពួកគាត់គឺជាសមាជិកដ៏មានតម្លៃនៃសហគមន៍សាលា។ *
៤. សហគមន៍គាំទ្រសាលាអ៊ិសវ៉េស។ *
៥. សាលាអ៊ិសវ៉េសបាននាំយកមកនូវជំនាញពីខាងក្រៅដើម្បីផ្តល់ជាព័ត៌មានដល់សិស្សានុសិស្ស អំពីលទ្ធភាពការងារនិងជំនាញចាំបាច់សម្រាប់ពួកគាត់។ *
៦. កូនរបស់ខ្ញុំត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែកក្នុងសហគមន៍តាមរបៀបដែលផ្តល់ឱ្យពួកគាត់ នូវអារម្មណ៍នៃភាពជាម្ចាស់និងមោទនភាព។ *
៧. សាលាអ៊ិសវ៉េសរៀបចំកម្មវិធីបរិច្ចាគ ដើម្បីឧបត្ថម្ភគាំទ្រសមាជិកដទៃនៃសហគមន៍របស់ខ្លួន។ *
ភាពជាអ្នកដឹកនាំ
៨. នាយកនិងនាយិកាសាសាបានផ្តល់នូវភាពជាអ្នកដឹកនាំដ៏រឹងមាំ។ *
៩. ការដឹកនាំរបស់សាលា បានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីលើកទឹកចិត្តដល់ការចូល រួមរបស់មាតាបិតានិងសហគមន៍។ *
១០. វិន័យនៅសាលាអ៊ិសវ៉េស គឺមានភាពយុត្តិធម៌។ *
១១. អាណាព្យាបាលអាចទាក់ទងយ៉ាងមានប្រសិទ្ធភាពជាមួយលោកគ្រូអ្នកគ្រូនិងនាយកសាលា។ *
គ្រូបង្រៀន
១២. លោកគ្រូអ្នកគ្រូបានផ្តល់នូវសកម្មភាពជាច្រើនដូចជា ការធ្វើបទបង្ហាញ គម្រោង ការងារក្រុម និងការសរសេរសារនា។ *
១៣. លោកគ្រូអ្នកគ្រូបានប្រើបច្ចេកវិជ្ជាក្នុងកិច្ចការផ្សេងៗ។ *
១៤. គ្រូបង្រៀននៅសាលាអ៊ិសវ៉េស មានការរៀបចំនិងជំនាញវិជ្ជាជីវៈយ៉ាងល្អប្រសើរ។ *
១៥. សាលាអ៊ិសវ៉េសបានរៀបចំឱ្យកូនរបស់ខ្ញុំ ដើម្បីបន្តការសិក្សានិងគោលដៅសម្រាប់អាជីពបន្ទាប់ ពីវិទ្យាល័យ។ *
គ្រឿងបរិក្ខារ
១៦. ទីកន្លែងនិងសម្ភារៈបរិក្ខាររបស់សាលា ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ កូនរបស់ខ្ញុំ។ *
១៧. បរិវេណសាលានិងកន្លែងនានានៅអ៊ិសវ៉េស មានអនាម័យស្អាតនិងសណ្តាប់ធ្នាប់ល្អ។ *
ការសិក្សា
១៨. ខ្ញុំយល់អំពីវគ្គសិក្សានិងតម្រូវការសម្រាប់បញ្ចប់ការសិក្សាសម្រាប់កូនខ្ញុំ។ *
១៩. ខ្ញុំត្រូវបានផ្តល់ព័ត៌មាន និងពេញចិត្តចំពោះកម្មវិធីសិក្សាដែលកំពុងបង្រៀន។ *
២០. សិស្សត្រូវបានផ្តល់រង្វាន់សម្រាប់សមិទ្ធិផលដែលពួកគាត់ទទួលបាន។ *
២១. កម្មវិធីបំប៉នក្រៅម៉ោងនិងសកម្មភាពផ្សេងៗរបស់សាលត្រូវបានរៀបចំឡើង ដើម្បីបំពេញនូវ សេចក្តីត្រូវការរបស់សិស្សានុសិស្ស។ *
២២. សិស្សានុសិស្សមានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមកម្មវិធីសិក្សារបស់អ៊ិសវ៉េស។ *
របាយការណ៍
២៣. កូនរបស់ខ្ញុំមានអារម្មណ៍ល្អក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រូនៅអ៊ិសវ៉េស និងអ្នកគ្រប់គ្រង។ *
២៤. សិស្សរបស់ខ្ញុំមានអារម្មណ៍ថាទទួលបានការគាំទ្រខាងផ្នែកស្មារតីនៅអ៊ិសវ៉េស។ *
២៥. សាលាបានផ្តល់ឱ្យខ្ញុំនូវគំនិតដ៏មានប្រយោជន៍ពីរបៀបជួយដល់កូនរបស់ខ្ញុំនៅផ្ទះ។ *
២៦. ខ្ញុំសប្បាយចិត្តចំពោះរបៀបដែលសាលាអ៊ិសវ៉េសបានផ្តល់ព័ត៌មានដល់ខ្ញុំអំពីការរីកចម្រើន របស់កូនខ្ញុំ។ *
ការគាំទ្រ
២៧. សាលាអ៊ិសវ៉េសបានផ្តល់នូវជំនួយសិក្សាបន្ថែមដល់សិស្សដែលត្រូវការជំនួយបន្ថែម ចំពោះការ រៀនសូត្ររបស់ពួកគាត់។ *
២៨. សាលាអ៊ិសវ៉េសបានផ្តល់នូវការគាំទ្រដល់សិស្សដែលត្រូវការបង្កើនសមត្ថភាពភាសាអង់គ្លេស។ *
២៩. សាលាអ៊ិសវ៉េសបានដោះស្រាយការគំរាមកំហែង។ *
៣០. ការគំរាមកំហែងគឺជាបញ្ហាមួយនៅសាលាអ៊ិសវ៉េស។ *
៣១. សាលាអ៊ិសវ៉េសបានជួយដល់សិស្សជាមួយតម្រូវការសិក្សាពិសេសដូចជា ជម្ងឺប្រសៃរប្រសាទ (ADD) ឬពិការភាពរាងកាយ។ *
៣២. សាលាអ៊ិសវ៉េសផ្តល់នូវការថែទាំសុខភាពល្អដល់សិស្ស។ *
៣៣. កូនរបស់ខ្ញុំទទួលបាននូវជំនឿចិត្តតាំងពីចាប់ផ្តើមនៅសាលអ៊ិសវ៉េស។ *
៣៤. គោលនយោបាយសាលាស្ដីពីការការពារកុមារមានភាពច្បាស់លាស់និងមានប្រសិទ្ធភាព។ *
ការប្រាស្រ័យទាក់ទង
៣៥. សំបុត្រសាលាគឺជាវិធីមួយដ៏មានប្រសិទ្ធភាពសម្រាប់ប្រាស្រ័យទាក់ទងជាមួយមាតាបិតា។ *
៣៦. គេហទំព័ររបស់សាលាគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់ប្រាស្រ័យទាក់ទង ជាមួយមាតាបិតា/ អាណាព្យាបាល។ *
៣៧. ហ្វេសប៊ុកគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ប្រាស្រ័យទាក់ទងជាមួយមាតាបិតា/ អាណាព្យាបាល។ *
Submit
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service - Additional Terms